Mail |
  • ភាសាខ្មែរ
  • English
  • តំណាងម្ចាស់អាជីវកម្ម ក្នុងផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល ចូលរួមឈ្វេងយល់ “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម”

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីបើកពិធីផ្សព្វផ្សាយស្ដីពី “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនដល់តំណាងម្ចាស់អាជីវកម្មដែលមានទីតាំងនៅផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលមានការចូលរួមសរុបប្រមាណជា ១៥០នាក់។
    ពិធីនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន យល់ដឹងកាន់តែច្បាស់អំពីគោលការណ៍បទប្បញ្ញត្តិច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ជាពិសេសការពង្រឹងការអនុវត្តច្បាប់ចំពោះសហគ្រាស គ្រឹះស្ថានដែលមិនគោរពកាតព្វកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីជាមួយ ប.ស.ស. ការមិនបង់ភាគទានតាមលក្ខខណ្ឌកំណត់ ការលាក់ប្រាក់បៀវត្ស ឬចំនួនកម្មករនិយោជិត ដែលកំពុងបំពេញការងារ ដែលធ្វើឱ្យបាត់បង់អត្ថប្រយោជន៍បុគ្គលិករបស់ខ្លួន។
    ក្នុងឱកាសជាមួយគ្នានេះ មន្រ្ដីជំនាញ ប.ស.ស. បានធ្វើបទបង្ហាញអំពីអត្ថប្រយោជន៍ផ្សេងៗនៃរបបសន្ដិសុខសង្គម ដែលមានក្នុង ផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន និងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលផ្ដល់ជូនសមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ ដើម្បីឱ្យបុគ្គលិក ឬនិយោជិតរបស់ខ្លួនទទួលបានអត្ថប្រយោជន៍នៅពេលចុះឈ្មោះពួកគាត់ចូលជាសមាជិក ប.ស.ស. ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.