Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “នីតិវិធីអនុវត្តថវិកាសម្រាប់កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្រោមមូលនិធិហិរញ្ញប្បទានគាំពារសង្គម”

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី “នីតិវិធីអនុវត្តថវិកាសម្រាប់កម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្រោមមូលនិធិហិរញ្ញប្បទានគាំពារសង្គម” ដែលដឹកនាំដោយ លោក ឃាន តួក អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។
    ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានផ្ដល់ជាធាតុចូលសំខាន់ៗមួយចំនួនទៅកាន់អង្គប្រជុំពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម ក្រោមមូលនិធិហិរញ្ញប្បទានគាំពារសង្គម ដើម្បីធានាប្រសិទ្ធភាព ក្នុងការអនុវត្ត និងលើកកម្ពស់ការយល់ដឹងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
    សូមបញ្ជាក់ថា កិច្ចប្រជុំនេះប្រព្រឹត្តទៅនារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណជា ៤០រូប៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.