Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាលើកទី២ របស់ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញចូលរួមកិច្ចប្រជុំពិភាក្សាលើកទី២ របស់ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធប្រមាណជា ១០០នាក់។
    កិច្ចប្រជុំពិភាក្សាខាងលើ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានផ្ដល់ជាធាតុចូលសំខាន់ៗមួយចំនួនទៅកាន់អង្គប្រជុំ ដើម្បីជំរុញកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច និងដើម្បីពិនិត្យ ពិគ្រោះយោបល់លើការរៀបចំឯកសារ យុទ្ធសាស្ត្រនេះ ឱ្យបានកាន់តែមុតស្រួច និង គ្រប់ជ្រុងជ្រោយ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.