Mail |
  • ភាសាខ្មែរ
  • English
  • គណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កម្ពុជា ចូលរួមកិច្ចប្រជុំកំពូលថ្នាក់សកលប្រចាំឆ្នាំ២០២៤ របស់កិច្ចសហប្រតិបត្តិការវិនិយោគិនអាស៊ី-ប៉ាស៊ីហ្វិក (APIC) ស្ដីពីការវិនិយោគមូលនិធិសន្តិសុខសង្គម

    (ហុងកុង)៖ នៅថ្ងៃទី១៣-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយ លោក គាត ពុធណារិទ្ធិ ប្រធាននាយកដ្ឋានគ្រប់គ្រងការវិនិយោគមូលនិធិសន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានចូលរួមកិច្ចប្រជុំកំពូលថ្នាក់សកលប្រចាំឆ្នាំ២០២៤ របស់កិច្ចសហប្រតិបត្តិការវិនិយោគិនអាស៊ី-ប៉ាស៊ីហ្វិក (APIC) ស្ដីពីការវិនិយោគមូលនិធិសន្តិសុខសង្គម នៅ Royal Hong Kong Yacht Club ទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។
    កិច្ចប្រជុំកំពូលក្នុងឆ្នាំ២០២៤នេះ គឺជាការជួបប្រជុំដោយផ្ទាល់ដំបូងនៃម្ចាស់ទ្រព្យសកម្មរបស់ស្ថាប័នឈានមុខគេលើពិភពលោក និងដៃគូដែលពាក់ព័ន្ធនឹងសន្តិសុខសង្គម បន្ទាប់ពីការរីករាលដាលជំងឺរាតត្បាត ក្នុងគោលបំណងដើម្បីផ្តល់នូវកិច្ចពិភាក្សាស៊ីជម្រៅ ការផ្លាស់ប្តូរទស្សនៈរស់រវើក និងដំណោះស្រាយសម្រាប់វិស័យឧស្សាហកម្មនាពេលបច្ចុប្បន្ន។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំកំពូលថ្នាក់សកលប្រចាំឆ្នាំ២០២៤ របស់កិច្ចសហប្រតិបត្តិការវិនិយោគិនអាស៊ី-ប៉ាស៊ីហ្វិក (APIC) បានប្រព្រឹត្តទៅក្រោមការសហការរៀបចំដោយ កិច្ចសហប្រតិបត្តិការវិនិយោគិនអាស៊ី-ប៉ាស៊ីហ្វិក (APIC) និងរដ្ឋបាលតំបន់ពិសេសហុងកុង (Invest Hong Kong SAR) ដោយមានការសហការឧបត្ថម្ភគាំទ្រពីការគ្រប់គ្រងការវិនិយោគរបស់មេនូឡាយហ្វ៍ (Manulife Investment Management) និងដៃគូពាក់ព័ន្ធនានា ដោយមានការធ្វើបទបង្ហាញ កិច្ចពិភាក្សា និងកិច្ចពិភាក្សាតុមូល ពីវាគ្មិនកិត្តិយសអន្តរជាតិចំនួនប្រមាណ៣០រូប ព្រមទាំងមានសមាសភាពចូលរួមមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្រៅតំបន់ សរុបចំនួនប្រមាណ ២០០រូប។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.