Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត បើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ចំនួន២ នាព្រឹកនេះ

    (ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ផ្ដោតសំខាន់លើរបៀបវារៈចំនួន២ រួមមាន៖
    (១)ការពិនិត្យ និងកែសម្រួលសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារសម្រេចបានប្រចាំនព្វមាស ឆ្នាំ២០២៤,
    (២) ពិនិត្យលទ្ធផលនៃការចុះស្ទង់មតិអ្នកបើកបររថយន្ដដឹកកម្មករ និយោជិត និងតំណាងរោងចក្រ សហគ្រាស ពីការផ្លាស់ប្ដូររថយន្ដប្រភេទដឹកទំនិញមករថយន្ដប្រភេទដឹកអ្នកដំណើរ និងបញ្ហាផ្សេងៗ។
    សូមបញ្ជាក់ថាៈ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋាន ស.អ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធសរុបប្រមាណជាង ២០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.