Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា និងលើកទិសដៅអនុវត្តបន្ត

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ក្រោមអធិបតីភាព ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅសាលប្រជុំនាយកដ្ឋាន ស.អ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានអ្នកចូលរួមជាង៣០រូប។
    នៅក្នុងកិច្ចប្រជុំប្រចាំខែខាងលើ ឯកឧត្តមប្រធានក្រុមការងារបានលើកឡើងថា ប្រព័ន្ធ Call Center ១២៨៦ និង១២៩៧ ក្រុមការងាររង់ចាំទទួលការហៅទូរស័ព្ទចូលរបស់សាធារណជន ២៤ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ដើម្បីឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមទាំងសេវាផ្សេងៗទៀតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
    កិច្ចប្រជុំប្រចាំខែនេះ គឺជាការតាមដាន និងដោះស្រាយរាល់បញ្ហាប្រឈមក្នុងការឆ្លើយតបចម្ងល់របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ទាក់ទងនឹងវិស័យការងារ សន្ដិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ លើសពីនេះ ឯកឧត្តមប្រធានក្រុមការងារ ក៏លើកទឹកចិត្តដល់មន្ត្រី បុគ្គលិកនៃក្រុមការងារ បន្តអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនធ្វើយ៉ាងណាបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានរហ័ស ច្បាស់លាស់ និងក្រមសីលធម៍ប្រកបដោយភាពទន់ភ្លន់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.