Mail |
  • ភាសាខ្មែរ
  • English
  • វគ្គបណ្តុះបណ្តាលស្ដីពី “ការរៀបចំគោលនយោបាយ អភិបាលកិច្ច និងការគ្រប់គ្រងហានិភ័យ សម្រាប់ការវិនិយោគមូលនិធិសន្តិសុខសង្គម”

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសបើកវគ្គបណ្តុះបណ្តាលស្ដីពី “ការរៀបចំគោលនយោបាយ អភិបាលកិច្ច និងការគ្រប់គ្រងហានិភ័យ សម្រាប់ការវិនិយោគមូលនិធិសន្តិសុខសង្គម” នៅសណ្ឋាគារ ហ្វ៊ែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។
    ឯកឧត្តមអគ្គនាយករង ប.ស.ស. បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់នូវចំណេះដឹងកាន់តែស៊ីជម្រៅបន្ថែមទៀតពាក់ព័ន្ធនឹងកិច្ចការវិនិយោគមូលនិធិសន្តិសុខសង្គម។
    ក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គនាយករង បានថ្លែងដោយក្តីជឿជាក់ថា៖ តាមរយៈវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់មួយនេះ សិក្ខាកាមទាំងអស់នឹងទទួលបាននូវចំណេះដឹងជាច្រើនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ ដើម្បីឱ្យការអនុវត្តការងារកាន់តែមានប្រសិទ្ធភាព តម្លាភាព ភាពប្រទាក់ក្រឡា និងកិច្ចសហការល្អទៅវិញទៅមកជាមួយភាគីពាក់ព័ន្ធ ឈានទៅការសម្រេចបាននូវ គោលដៅ និងប្រយោជន៍រួមគ្នា សម្រាប់ប្រទេសជាតិ ជាពិសេសការចូលរួមចំណែកក្នុងការធានានូវនិរន្តរភាព មូលនិធិសន្តិសុខសង្គម ប្រកបដោយចីរភាព និងទំនុកចិត្ត។
    ជាមួយគ្នានោះដែរ ឯកឧត្តមអគ្គនាយករង បានសម្តែងនូវការអរគុណ ចំពោះអង្គការអន្តរជាតិខាងការងារ (ILO) ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលដ៏មានសារៈសំខាន់មួយនេះឡើង។
    សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលខាងលើ រៀបចំឡើងដោយបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) មានរយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកជំនាញ ប.ស.ស. ព្រមទាំងនិយ័តករសន្តិសុខសង្គម ព្រមទាំងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) ប្រមាណជាង ៦០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.