Mail |
  • ភាសាខ្មែរ
  • English
  • បងប្អូនប្រជាពលរដ្ឋអាចមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បាននៅស្តង់ចុះបញ្ជីចល័ត ប.ស.ស.​ នៅការ៉ាស់សាំងកាល់តិច​ គល់ស្ពានគីហ្សូណា​ ខេត្តកំពង់ចាម​ និងនៅផ្សារលេីធំថ្មីខេត្តសៀមរាប

    បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំស្តង់ចុះបញ្ជីចល័ត ដើម្បីចុះបញ្ជីសមាជិក ប.ស.ស. ជូនបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករ អ្នកប្រកបរបររកស៊ីផ្ទាល់ខ្លួន ក៏ដូចជាអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីតាំង ២ផ្សេងគ្នា​ គឺនៅការ៉ាស់សាំងកាល់តិច​ គល់ស្ពានគីហ្សូណា​ ខេត្តកំពង់ចាម​ ចាប់ពីថ្ងៃទី​៦​ នេះ​ ដល់ថ្ងៃទី៩​ ខែតុលា​ ឆ្នាំ២០២៤​ និងផ្សារលេីធំថ្មី​ ខេត្តសៀមរាប​ រយៈពេល ៤ថ្ងៃដែរចាប់ពីថ្ងៃទី៧​ ស្អែកនេះ​ ដល់ថ្ងៃទី១០ ខែតុលា​ ឆ្នាំ២០២៤ ដូច្នេះបងប្អូនប្រជាពលរដ្ឋជាអាជីវករ អ្នកប្រកបរបរផ្ទាល់ខ្លួន ក៏ដូចជាសមាជិក ប.ស.ស. អាចនាំកូនៗក្នុងបន្ទុកមកចុះឈ្មោះចូលជាសមាជិក ប.ស.ស. នៅស្តង់ចុះបញ្ជីចល័ត ប.ស.ស. បាន។
    ការរៀបចំស្តង់ចុះបញ្ជីចល័តនេះ គឺដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋជាអាជីវករ និងអ្នកប្រកបរបរផ្ទាល់ខ្លួន ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់មកស្នើសុំប័ណ្ណ ប.ស.ស. នៅតាមទីស្នាក់ការ ប.ស.ស.។ ដោយឡែកសម្រាប់ម្ចាស់អាជីវកម្ម ឬម្ចាស់ផ្ទះ ដែលមានប្រើប្រាស់កម្មករនិយោជិត ឬបុគ្គលិកចាប់ពីម្នាក់ឡើងទៅ ក៏អាចមកប្រឹក្សា និងបំពេញព័ត៌មានចុះបញ្ជីសហគ្រាស នៅស្តង់ចល័តនេះបានផងដែរ។
    សូមរំលឹកឱ្យដឹងផងដែរថា គិតមកត្រឹមថ្ងៃនេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំដាក់ស្ដង់ចុះបញ្ជីចល័តនៅតាមទីតាំងផ្សារ និងសាលាឃុំ/សង្កាត់ មួយចំនួនរួចមកហើយ គឺខេត្តសៀមរាប ខេត្តកំពង់ចាម និងក្នុងរាជធានីភ្នំពេញ ហើយគោលដៅបន្តបន្ទាប់ ប.ស.ស. នឹងចុះដាក់ស្តង់ចុះបញ្ជីចល័តនៅតាមខេត្តគោលដៅសំខាន់ៗមួយចំនួនទៀត រួមមាន ខេត្តបាត់ដំបង និងខេត្តតាកែវ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.