Mail |
  • ភាសាខ្មែរ
  • English
  • សមាជិក ប.ស.ស. អាចចុះបញ្ជីតាមរយៈ កម្មវិធីទូរសព្ទដៃដោយខ្លួនឯង និងមានភាពងាយស្រួលជាងមុន

    ភ្នំពេញ៖ កម្មវិធីទូរស័ព្ទដៃ របស់ ប.ស.ស. ដែលហៅថា “NSSF MEMBER APP” បានដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤កន្លងទៅ អាចជួយឱ្យសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះបញ្ជីបានដោយខ្លួនឯង។
    ថ្លែងក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពី “គោលការណ៍បទប្បញ្ញត្តិច្បាប់ និងអត្ថប្រយោជន៍របបសន្តិសុខសង្គម” ជូនដល់តំណាងសមាគម ក្រុមហ៊ុន សហគ្រាសក្នុងវិស័យដឹកជញ្ជូន ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្មវិធីទូរស័ព្ទដៃ ប.ស.ស. “NSSF MEMBER APP” ដែលសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អាចចុះបញ្ជីតាមរយៈ កម្មវិធីទូរសព្ទដៃដោយខ្លួនឯង និងមានភាពងាយស្រួលជាងមុន។
    ឯកឧត្តមអគ្គនាយករង ប.ស.ស. បានបន្តទៀតថា កម្មវិធីផ្សព្វផ្សាយខាងលើ គឺដើម្បីបញ្ជ្រៀបការឈ្វេងយល់បន្ថែម ឱ្យកាន់តែច្បាស់អំពីគោលការណ៍ បទប្បញ្ញត្តិច្បាប់ អត្ថប្រយោជន៍ និងវឌ្ឍនភាពថ្មីៗនៃការអនុវត្តរបបសន្តិសុខសង្គមដែលជាមូលដ្ឋានគ្រឹះក្នុងការយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយ និងអនុវត្តឱ្យកាន់តែប្រសើរឡើង។
    ជាមួយគ្នានោះ ឯកឧត្តមអគ្គនាយករង សង្ឃឹម និងជឿជាក់ថា អ្នកចូលរួមទាំងអស់ យកចិត្តទុកដាក់ស្តាប់ និងសួរឱ្យបានច្រើន ដើម្បីទទួលបាននូវភាពច្បាស់លាស់ទៅលើចំណុចគន្លឹះសំខាន់ៗ ដែលគ្រូឧទ្ទេសបានធ្វើបទបង្ហាញជូន។
    សូមរម្លឹកថា គិតត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ ផ្នែកថែទាំសុខភាព មានសហគ្រាស គ្រឹះស្ថានបានចុះបញ្ជីសរុបចំនួន ២៨,៥១០ សហគ្រាស និងមានសមាជិក ប.ស.ស. សរុបចំនួន ២ ៤៥៩ ២៣៩នាក់។
    សូមបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយខាងលើប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំករុណា ទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា៨០នាក់៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.