Mail |
  • ភាសាខ្មែរ
  • English
  • គណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ចូលរួមសិក្ខាសាលាបច្ចេកទេសស្តីពី របបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ និងកម្មករនិយោជិតតាមថ្នាលឌីជីថល (Social Security for the Self-Employed and Platform Workers) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

    ម៉ាឡេស៊ី៖ កាលពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៤ គណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដឹកនាំដោយ លោក សោម សុខធី អនុប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានចូលរួមសិក្ខាសាលាបច្ចេកទេសស្តីពី របបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ និងកម្មករនិយោជិតតាមថ្នាលឌីជីថល (Social Security for the Self-Employed and Platform Workers) នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅក្នុងទីក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។
    សិក្ខាសាលាបច្ចេកទេសខាងលើ រៀបចំឡើងដោយអង្គភាពសន្តិសុខសង្គម ម៉ាឡេស៊ី (SOCSO) សហការជាមួយសមាគមសន្តិសុខសង្គមអន្តរជាតិ ដែលមានសមាសភាពចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនឡាញសរុបប្រមាណជាង ១០០០នាក់ មកពីស្ថាប័នសន្តិសុខសង្គម ដែលជាសមាជិកសមាគមសន្តិសុខសង្គមអន្តរជាតិ (ISSA)។
    សិក្ខាសាលានេះមានគោលបំណង (១) ការធ្វើឱ្យកាន់តែប្រសើរឡើងនាពេលថ្មីៗនេះក្នុងការជំរុញការគ្របដណ្តប់របបសន្តិសុខសង្គមទៅដល់កម្មករនិយោជិតតាមថ្នាលឌីជីថល និងបុគ្គលស្វ័យនិយោជន៍ (២) ការពង្រីកវិសាលភាពក្នុងក្របខ័ណ្ឌនៃបទដ្ឋានគតិយុត្ត ការកំណត់នូវប្រភេទការងារ និង ការសម្របខ្លួនទៅនឹងប្រព័ន្ធសន្តិសុខសង្គម និង (៣) ការធ្វើនវានុវត្តន៍របស់ស្ថាប័នលើការចុះបញ្ជី ការទូទាត់ ការចែករំលែកទិន្នន័យ និងចំណេះដឹង។
    សូមបញ្ជាក់ថា ៖ សិក្ខាសាលាបច្ចេកទេសខាងលេីនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧-២៨ ខែសីហា ឆ្នាំ២០២៤ ដោយមានការធ្វើបទបង្ហាញពីសំណាក់វាគ្មិនអន្តរជាតិចំនួន១៧រូប និងមានការផ្តល់កិត្តិយសជាអធិបតីបើកសិក្ខាសាលាបច្ចេកទេសដោយឯកឧត្តម YAB Dato’ Seri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.