Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី “ការគិតគូរផ្ដល់អត្ថប្រយោជន៍នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់ជនជាប់ឃុំជាស្ត្រីក្នុងពន្ធនាគារ”

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. អម ឯកឧត្តម ជួប ឋិតឋេរឫទិ្ធ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី “ការគិតគូរផ្ដល់អត្ថប្រយោជន៍នៃកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដល់ជនជាប់ឃុំជាស្ត្រីក្នុងពន្ធនាគារ” ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។
    ក្នុងកិច្ចប្រជុំខាងលើ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រមូលបាននូវធាតុចូល និងមតិយោបល់បន្ថែមក្នុងន័យធានាបាននូវចីរភាព និងសង្គតិភាពនៃការអនុវត្ត និងពង្រីកនូវវិសាលភាពឱ្យមានភាពល្អប្រសើរទៅលើការផ្តល់អត្ថប្រយោជន៍ នៃការផ្តល់សាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមាក្រោមអាយុ ២ឆ្នាំ ដល់ជនជាប់ឃុំជាស្រ្តីក្នុងពន្ធនាគារ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិត និងសម្ពោធអគារអន្តេវាសិកដ្ឋានគ្រូ នៃវិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅ។
    សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ៣០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.