Mail |
  • ភាសាខ្មែរ
  • English
  • សមាជិក ប.ស.ស. ម្នាក់ទៀតហើយ សម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលតាមរយៈ ប.ស.ស.

    (ភ្នំពេញ)៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញនេះ បានចាត់ក្រុមការងារក្រោមឱវាទនាំយកនូវប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលចំនួន ១ ៦០០ ០០០រៀល ដើម្បីបើកផ្ដល់ជូនសមាជិក ប.ស.ស. ម្នាក់ដែលសម្រាលមាតុភាពបានកូនភ្លោះបី នៅមន្ទីរពេទ្យអង្គឌួង ក្នុងរាជធានីភ្នំពេញ។
    ជាមួយគ្នានឹងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល ស្ត្រីជាសមាជិក ប.ស.ស ឈ្មោះ ស៊ាន ចំណាន ដែលសម្រាលបានកូនភ្លោះបីរូបនេះ បានសំដែងនូវការអរគុណដោយស្មោះអស់ពីចិត្តចំពោះប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា។
    បើយោងតាមរបាយការណ៍របស់នាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. បានបញ្ជាក់ឱ្យដឹងថា៖ ដោយគិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ រហូតមកដល់បំណាច់ខែកក្កដា ឆ្នាំ២០២៤ កន្លងមកនេះ ទឹកប្រាក់ប្រមាណជាង ២០០ពាន់លានរៀល ត្រូវបានរាជរដ្ឋាភិបាលបើកផ្តល់ជូន ស្ត្រីឆ្លងទន្លេជាសមាជិក ប.ស.ស. សរុប ៤៤០ ៤៩១នាក់ ដែលមានចំនួនកូនសរុប ៤៤៣ ៥៦១នាក់ ក្នុងនោះស្រ្តីសម្រាលកូនភ្លោះពីរ មានចំនួន ៣ ០០៩ នាក់ ស្រ្តីសម្រាលកូនភ្លោះបី មានចំនួន ២៩នាក់ និងស្រ្តីសម្រាលបានកូនភ្លោះបួន មានចំនួន ១នាក់ ។
    សូមបញ្ជាក់ឱ្យដឹងផងដែរថា៖ ចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ បានប្រកាសបើកផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនដល់ស្រ្តីសម្រាលកូនដែលជាសមាជិក ប.ស.ស. ដែលក្នុងនោះ ស្រ្តីសម្រាលបានកូនមួយទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល សម្រាលបានកូនភ្លោះពីរទទួលបានប្រាក់ឧបត្ថម្ភ ១លាន ២០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបីទទួលបានប្រាក់ឧបត្ថម្ភ ១លាន ៦០ម៉ឺនរៀល ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.