(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតីកិត្តិយសនៅក្នុងសិក្ខាសាលាស្ដីពី “ទំនាក់ទំនងវិជ្ជាជីវៈល្អ និងគោលនយោបាយការងារ” ក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សិក្ខាសាលាខាងលើធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីទំនាក់ទំនងវិជ្ជាជីវៈ និងគោលនយោបាយការងារ ព្រមទាំងបង្កើនការយល់ដឹងអំពីរបបសន្តិសុខសង្គម សុវត្ថិភាព សុខភាពនៅកន្លែងការងារ និងខ្សែចង្វាក់ផ្គត់ផ្គង់ប្រកបដោយការទទួលខុសត្រូវ។
សូមបញ្ជាក់ថា៖ សិក្ខាសាលានេះរៀបចំដោយក្រុមប្រឹក្សាសហភាពសហជីពអន្តរជាតិប្រចាំកម្ពុជា ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណជា ៥០រូប៕