Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ជូនដល់ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មានវេនទី២

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្រុមប្រតិបត្តិការផ្ដល់ព័ត៌មាន នៃក្រុមការងារផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ (Call Center 1297/1286) វេនទី២ ទទួលការបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” នៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
    ពិធីបើកវគ្គបណ្ដុះបណ្ដាលនាព្រឹកនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ តំណាងឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
    សូមបញ្ជាក់ថា៖ សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញទន់ស្ដីពី “ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារជាក្រុម” ត្រូវបានបែងចែកជា២វេន គឺវេនទី១ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ និងវេនទី២ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.