Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំពិភាក្សាស្តីពី “វឌ្ឍនភាពនៃការអនុវត្ត គម្រោង A4S និង គម្រោង SASI” ជាមួយអង្គការហ្គ្រេត (GRET)

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពី “វឌ្ឍនភាពនៃការអនុវត្តគម្រោង A4S និងគម្រោង SASI ” ជាមួយអង្គការហ្គ្រេត (GRET)។
    ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានពិភាក្សា និងពិនិត្យអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោង A4S និងគម្រោង SASI ដើម្បីប្រមូលនូវធាតុចូល អនុសាសន៍ និងមតិយោបល់ផ្សេងៗ សម្រាប់អនុវត្តន៍គម្រោងប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទទួលបានជោគជ័យ។
    សូមរម្លឹកថា៖ ប.ស.ស. អង្គការហ្គ្រេត (GRET) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់អនុវត្តគម្រោងស្តីពី “ការពង្រឹងការបន្សាំរបបធានារ៉ាប់រងសង្គម (SASI)” ក្នុងគោលបំណងដើម្បីសិក្សាសមិទ្ធិលទ្ធភាព សម្រាប់ការអនុវត្តរបបសន្តិសុខសង្គម ដែលបន្សាំទៅនឹងកម្លាំងពលកម្មតាមទីជនបទ និងពង្រឹងសមត្ថភាពស្ថាប័ន ប.ស.ស. ដើម្បីឆ្ពោះទៅរកការពង្រីកការគ្របដណ្តប់របបសន្តិសុខសង្គមសម្រាប់វិស័យកសិកម្មនៅក្នុងការបន្សាំខ្លួនទៅនឹងការ ប្រែប្រួលអាកាសធាតុ។ លើសពីនេះ គម្រោង SASI គឺជាការរួមចំណែកទៅដល់ផែនទីបង្ហាញផ្លូវនៃការ គ្របដណ្តប់សុខភាពជាសកល (UHC Roadmap) ផងដែរ។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃនាយកដ្ឋានជំនាញ នៃ ប.ស.ស. ព្រមទាំងតំណាងអង្គការហ្គ្រេត (GRET) ប្រមាណជា ២០រូប៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.