Mail |
  • ភាសាខ្មែរ
  • English
  • គណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ីនៅសាធារណរដ្ឋកូរ៉េ

    (សាធារណរដ្ឋកូរ៉េ)៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានដឹកនាំគណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA Board Meeting) នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដែលរៀបចំឡើងដោយអង្គភាពសុខុមាលភាព និងសំណងគ្រោះថ្នាក់ការងារ (COMWEL) ក្នុននាមជាប្រធានផ្លាស់វេន ដោយមានការចូលរួមពីស្ថាប័នសន្តិសុខសង្គមចំនួន ១៣ ដែលមកពីប្រទេសជាសមាជិកចំនួន ១០ប្រទេស។
    កិច្ចប្រជុំនេះត្រូវបានពិភាក្សាលើចំណុចសំខាន់ៗចំនួន២ រួមមាន៖
    (១).ពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពឆ្នាំ២០២៤-២០២៥ និង
    (២). ពិនិត្យ និងពិភាក្សាលើផែនការការងាររបស់គណៈកម្មការបច្ចេកទេសនីមួយៗរបស់សមាគម AWCA។
    សូមបញ្ជាក់ថា៖ បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA Board Meeting) ក៏មានការរៀបចំកម្មវិធីប្រារព្ធខួបលើកទី៦០ នៃការបង្កើតធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារនៅសាធារណរដ្ឋកូរ៉េ ដែលបានប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណជាង ៣០០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.