Mail |
  • ភាសាខ្មែរ
  • English
  • តំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ចូលរួមសន្និសីទ ស្តីពីហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៅទីក្រុងបាងកក

    (ប្រទេសថៃ)៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានដឹកនាំគណៈប្រតិភូ ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា ចូលរួមសន្និសីទស្តីពី ហិរញ្ញវត្ថុប្រកបដោយចីរភាពក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (Sustainable Finance in the Indo-Pacific Conference) នៅ C asean Rama IV ទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ។
    សន្និសីទនេះ ជាវេទិកាមួយដែលរៀបចំដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បីប្រមូលផ្ដុំភាគីពាក់ព័ន្ធមកពីស្ថាប័នហិរញ្ញវត្ថុទាំងសាធារណៈ និងឯកជន ធនាគារអភិវឌ្ឍន៍ និងស្ថាប័នអភិបាលកិច្ចសាធារណៈ ចែករំលែកចំណេះដឹង ការពិភាក្សាសម្រាប់ជាយន្តការ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ ក្នុងន័យលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពធន់ និងនិរន្តរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
    សន្និសីទខាងលើនេះ ដែលមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ផ្តោតលើទិដ្ឋភាពសំខាន់ៗ មានរួមមាន៖ ១) ការបន្សាំផ្នែកហិរញ្ញវត្ថុ, ២) ការពង្រឹងដំណោះស្រាយផ្អែកលើធម្មជាតិ, ៣) ការគ្រប់គ្រងគ្រោះមហន្តរាយ, ៤) អភិបាលកិច្ចប្រកបដោយភាពធន់ និង ៥) ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដែលមានសមាសភាពចូលរួមមកពីបណ្ដាប្រទេសក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក សរុបប្រមាណជា៥០រូប ដែលមកពីស្ថាប័នចំនួន១៥ ជាសមាជិក ព្រមទាំងមានការធ្វើបទបង្ហាញ និងមានកិច្ចពិភាក្សាពីវាគ្មិនកិត្តិយសអន្តរជាតិ ២០រូប មកពីបណ្ដាប្រទេសនានាក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងក្រៅតំបន់ផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.