Mail |
  • ភាសាខ្មែរ
  • English
  • ចូលរួមកិច្ចប្រជុំពិភាក្សាបន្តលើ សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអនុវត្តផ្នែកសោធនសម្រាប់បុគ្គលនៃវិស័យសាធារណៈ”

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. អម ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមប្រជុំពិភាក្សាបន្តលើ សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអនុវត្តផ្នែកសោធនសម្រាប់បុគ្គលនៃវិស័យសាធារណៈ” ជាមួយក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយឯកឧត្តម យោគ សាមឌី អគ្គលេខាធិការរង តំណាងឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម។
    ក្នុងកិច្ចប្រជុំខាងលើ បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ ដើម្បីប្រមូលបាននូវធាតុចូល និងមតិយោបល់បន្ថែមលើសេចក្តីព្រាងព្រះរាជក្រឹត្យនេះ ក្នុងន័យធានាបាននូវចីរភាព និងសង្គតិភាពនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលនៃវិស័យសាធារណៈ ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម។
    សូមបញ្ជាក់ថា កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ៣០រូប ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.