Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់សមាជិក ប.ស.ស. ជាមន្រ្តីរាជការសាធារណៈ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះឱ្យសាលារាជធានីភ្នំពេញ ដែលពិធីនេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្តីជំនាញអម ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុ សោភ័ណ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមជាសហធិបតីជាមួយ ឯកឧត្តម កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
    ពិធីផ្សព្វផ្សាយខាងលើ រៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់បន្ថែមទៀតទៅលើអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ និងសហព័ន្ធ (ប្តី ឬប្រពន្ធ) ព្រមទាំងកូនក្នុងបន្ទុកសមាជិក ប.ស.ស.។
    សូមបញ្ជាក់ថា៖ ពិធីផ្សព្វផ្សាយនេះប្រព្រឹត្តទៅនៅសាលប្រជុំសាលារាជធានីភ្នំពេញ ដោយមានមន្ត្រីរាជការក្រោមឱវាទចូលរួមប្រមាណជាង ៣០០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.