Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្សព្វផ្សាយស្ដីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ជូនដល់មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកណ្តាល”

    កណ្តាល៖ នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្តីទី នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្តីជំនាញអម ឯកឧត្តមវេជ្ជបណ្ឌិត ស៊ុ សោភ័ណ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមជាសហធិបតីក្នុងពិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រោមឱវាទរដ្ឋបាលខេត្តកណ្តាល ។
    ពិធីផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណងជំរុញការយល់ដឹង និងឈ្វេងយល់បន្ថែមឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាព និងអត្ថប្រយោជន៍នៃការអនុវត្តរបបសន្តិសុខសង្គម ដែលជាមូលដ្ឋានក្នុងការយកទៅផ្សព្វផ្សាយបន្តឱ្យកាន់តែទូលំទូលាយអំពីកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលផ្តោតសំខាន់លើការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទៅដល់ប្រជាជនប្រមាណជាង ៣លាននាក់បន្ថែម ដែលធ្វើឱ្យប្រជាពលរដ្ឋសរុបប្រមាណ ៥លាននាក់ នឹងទទួលបានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពនេះ។
    សូមបញ្ជាក់ថា ពិធីផ្សព្វផ្សាយខាងលើ ប្រព្រឹត្តទៅក្រោមសហធិបតីភាព លោកជំទាវ ហ៊ុន កុសនី អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តមវេជ្ជបណ្ឌិត ស៊ុ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រោមឱវាទរដ្ឋបាលខេត្តកណ្តាល សរុបប្រមាណជាង ៤០០នាក់ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅសាលប្រជុំសាលាខេត្តកណ្តាល៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.