(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្រ្ដីជំនាញអម ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមក្នុងកិច្ចប្រជុំពិនិត្យលើការងារអនុវត្តថវិការបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ចំនួន៣ រួមមាន៖ សាកលវិទ្យាល័យជាតិគ្រប់គ្រង មន្ទីរពេទ្យកាល់ម៉ែត និងបេឡាជាតិសន្ដិសុខសង្គម នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម នូវ សុខសម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារបច្ចេកទេសកែទម្រង់គ្រឹះស្ថានសាធារណៈរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំខាងលើ រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងសិក្សា និងត្រួតពិនិត្យលើការអនុវត្តថវិកា និងកិច្ចបញ្ជិកាគណនេយ្យរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាលទាំងបីខាងលើ ដើម្បីរក្សាបានលំនឹងហិរញ្ញវត្ថុ និងប្រើប្រាស់កញ្ចប់ថវិកាប្រកបដោយភាពត្រឹមត្រូវ និងមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភ្សាត្រួតពិនិត្យខាងលើ ប្រព្រឹត្តពេញមួយព្រឹក នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានវត្តមានអញ្ជើញចូលរួមពីបណ្តាតំណាងក្រសួងស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណជាង ២០រូប៕