Mail |
  • ភាសាខ្មែរ
  • English
  • អង្គភាពសវនកម្មផ្ទៃក្នុង នៃបេឡាជាតិសន្តិសុខសង្គម ទទួលបានចំណេះដឹងអំពី “គោលការណ៍ណែនាំស្តីពីសវនកម្មបច្ចេកវិទ្យាព័ត៌មាន”

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃអង្គភាពសវនកម្មផ្ទៃក្នុង នៃ ប.ស.ស. បានទទួលការចែករំលែកបទពិសោធន៍ និងចំណេះដឹងលើការធ្វើសវនកម្មបច្ចេកវិទ្យាព័ត៌មាននៅក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី “គោលការណ៍ណែនាំស្តីពីសវនកម្មបច្ចេកវិទ្យាព័ត៌មាន” ដែលធ្វើបទបង្ហាញមន្ត្រីជំនាញមកពីអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំអង្គភាពសវនកម្មផ្ទៃក្នុង ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
    វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងរយៈពេលចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃអង្គភាពសវនកម្មផ្ទៃក្នុង នៃបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពង្រឹងមុខងារ និងសមត្ថភាពបន្ថែមក្នុងជំនាញសវនកម្មបច្ចេកវិទ្យាព័ត៌មាន៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.