Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តម សាយ សំអាល់ អញ្ជើញចូលរួមជាអធិបតីបើកពិធីផ្សព្វផ្សាយរបបសន្ដិសុខសង្គម ជូនមន្រ្ដីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

    ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមអមដំណើរឯកឧត្តម ស៊ុ សោភ័ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមពិធីបើកការផ្សព្វផ្សាយរបបសន្ដិសុខសង្គម ផ្នែកថែទាំសុខភាព សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្ដីសាធារណៈ ជូនមន្រ្ដីរាជការក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
    ពិធីផ្សព្វផ្សាយខាងលើ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមាន ការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ មន្រ្ដីរាជការ នៃក្រសួងក្រោមឱវាទក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សរុបប្រមាណជា ១២០០នាក់។

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.