Mail |
  • ភាសាខ្មែរ
  • English
  • ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាក្រសួងទី១៧ហើយ ដែលបានយល់ដឹងកាន់តែស៊ីជម្រៅ ច្បាស់លាស់លើអត្ថប្រយោជន៍នៃ របបសន្តិសុខសង្គមសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ

    (ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នេះ ប.ស.ស. នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តសហការផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន
    ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់ទៅលើអត្ថប្រយោជន៍របបសន្តិសុខសង្គមសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ ប្រកបដោយប្រសិទ្ធភាពខ្ពស់។
    ក្នុងពិធីនោះ ឯកឧត្តម សួន ស៊ីទៀង អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំមន្រ្តីជំនាញអម ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចូលរួមជាគណៈអធិបតី នៅសាលប្រជុំទីស្ដីការក្រសួងសាធារណការ និងដឹកញ្ជូន ក្រោមអធិបតីភាព ឯកឧត្ដម កឹង ម៉ៅ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានមន្ត្រីរាជការចូលរួមប្រមាណជាង ២០០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.