នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចុះត្រួតពិនិត្យដំណើរការកិច្ចសម្ភាសន៍ប្រមូលទិន្នន័យរបស់ក្រុមហ៊ុន Indochina Research (Cambodia) ស្ដីពី “គម្រោងវាយតម្លៃការយល់ដឹង និងភាពពេញចិត្តរបស់សមាជិក ប.ស.ស.” ។
កិច្ចសម្ភាសន៍សមាជិក ប.ស.ស. ខាងលើធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងរកឱ្យឃើញពីបញ្ហាប្រឈម និងចំណុចខ្វះខាតដែលកើតមានឡើង សំដៅឈានទៅរកដំណោះស្រាយ និងពង្រឹងការផ្តល់សេវា ក៏ដូចជាបំពេញនូវចន្លោះខ្វះខាតទាំងឡាយជូនដល់សមាជិក ប.ស.ស. ទាំងវិស័យសាធារណៈ និងវិស័យឯកជនឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕