Mail |
  • ភាសាខ្មែរ
  • English
  • ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម ចូលរួមឈ្វេងយល់អំពីរបបសន្តិសុខសង្គម តាមរយៈ ប.ស.ស.

    ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តចុះផ្សព្វផ្សាយដល់មន្ត្រីរាជការក្រោមឱវាទក្រសួងធនធានទឹក និងឧតុនិយម ស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” នៅក្នុងពិធីផ្សព្វផ្សាយ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមអម នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម ដែលប្រព្រឹត្តទៅក្រោមសហធិបតីភាព ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម នាក់ ដាង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានអ្នកចូលរួមប្រមាណជាង ៣០០នាក់។
    ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ ការរៀបចំឱ្យមានពិធីផ្សព្វផ្សាយនៅតាមបណ្តាក្រសួងនានា គឺក្នុងគោលបំណងដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់បានយល់ច្បាស់ កាន់តែស៊ីជម្រៅនូវសិទ្ធិរបស់ខ្លួន ក្នុងការទទួលបានការគាំពារសង្គម ស្របទៅតាមការកំណត់ ដូចមានចែងក្នុងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម។
    ថ្លែងក្នុងពិធីនាឱកាសនោះ ឯកឧត្តម នាក់ ដាង អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ដ្រីរាជការក្រោមឱវាទក្រសួងទាំងអស់ត្រូវចូលរួមគាំទ្រអនុវត្តកម្មវិធីនេះ ក៏ដូចជាកម្មវិធីនានា នៃរបបសន្ដិសុខសង្គមដើម្បីធានាលើកកម្ពស់សុខុមាលភាព អត្ថប្រយោជន៍នានា និងដើម្បីជំរុញការអនុវត្តប្រព័ន្ធសន្ដិសុខសង្គមកម្ពុជាកាន់តែរីកចម្រើន៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.