Mail |
  • ភាសាខ្មែរ
  • English
  • វគ្គវិក្រឹតការស្ដីពី “ការផ្ដល់សេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ”

    (ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈនៃទីស្នាក់ការកណ្ដាល ប.ស.ស. ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំវគ្គវិក្រឹតការស្ដីពី “ការផ្ដល់សេវាសាធារណៈ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ” ដល់មន្រ្តីឆ្លើយតប និងផ្តល់ព័ត៌មានសេវាសាធារណៈ (Call Center) (ក្រុមទី១) ក្រោមអធិបតីភាព ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារឆ្លើយតប និងផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ ដោយមានវាគ្មិន និងសិក្ខាកាមចូលរួមចំនួន ៥០ រូប។
    វគ្គវិក្រឹតការនេះ ធ្វើឡើងចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងមន្ត្រី បុគ្គលិកផ្នែកផ្តល់សេវាសាធារណៈ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស ច្បាស់លាស់ និងពេញចិត្តពីសាធារណជន។
    ឯកឧត្តម កត្តា អ៊ន បានមានប្រសាសន៍ដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់រៀនសូត្រ លើកជាសំណួរ និងពិភាក្សាឱ្យបានផុលផុស ដើម្បីឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយផ្លែផ្កា និងទទួលបានជោគជ័យ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.