ភ្នំពេញ៖នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នេះឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានដឹកនាំមន្រ្តីជំនាញអមឯកឧត្តម គួច សុមាន រដ្ឋលេខាធិការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិកាសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ក្នុងកិច្ចប្រជុំខាងលើធ្វើឡើងដើម្បីពិភាក្សាលើតារាងផែនការសកម្មភាព នៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍ
សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣ – ២០២៨ ក្នុងឧបសម្ព័ន្ធទី៣ នៃសៀវភៅយុទ្ធសាស្ត្រជាតិ ស្ដីពី
ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣ – ២០២៨ និងរៀបចំផែនការសកម្មភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សានាព្រឹកនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ៥០រូប៕