Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំពិភាក្សាស្តីពី “ការវាយតម្លៃទំនើបភាវូបនីយកម្មនៃ ប.ស.ស. និងការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម”

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ស្តីពី “ការវាយតម្លៃទំនើបភាវូបនីយកម្មនៃ ប.ស.ស. និងការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” នៅស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ។
    កិច្ចប្រជុំពិភាក្សាខាងលើធ្វើឡើងក្នុងគោលបំណងដើម្បីបង្ហាញ និងពិគ្រោះយោបល់លើលទ្ធផលនៃការវាយតម្លៃលើគំនិតផ្តួចផ្តើមនៃការធ្វើទំនើបកម្មរបបសន្តិសុខសង្គម និងការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម ។
    ក្នុងឱកាសនោះផងដែរ៖ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានជួយគាំទ្រទាំងផ្នែកបច្ចេកទេស និងវគ្គបណ្តុះបណ្តាល ដល់មន្ត្រី និងបុគ្គលិកជំនាញនៃ ប.ស.ស. នាពេលកន្លងមកដើម្បីជួយបង្កើនសមត្ថភាពក្នុងការបំពេញការងារជូនអង្គភាពបន្ថែមទៀត។ ឯកឧត្តមបណ្ឌិតអគ្គនាយករង ក៏បានណែនាំដល់ជំនាញការ នៃអង្គការអន្តរជាតិខាងការងារ ត្រូវរៀបចំរបាយការណ៍វាយតម្លៃស្របតាមការអនុវត្តជាក់ស្តែងរបស់អង្គភាពជំនាញ និងត្រូវផ្តល់របាយការណ៍វាយតម្លៃបឋម មក ប.ស.ស. ដើម្បីពិនិត្យ និងផ្តល់យោបល់ជាមុនសិន។
    សូមបញ្ជក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើនេះ មានការអញ្ជើញចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងថ្នាក់ដឹកនាំ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រមាណ ២០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.