Mail |
  • ភាសាខ្មែរ
  • English
  • វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជា ដ៏មានសារសំខាន់សម្រាប់សង្គ្រោះ បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ពិសេសកម្មករនិយោជិត

    (ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស.ស្តីទី បានថ្លែងថា ៖ វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជាដ៏មានសារសំខាន់មួយដែលយើងទាំងអស់គ្នាត្រូវសិក្សា ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់សង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍ ជាពិសេសកម្មករនិយោជិតដែលរងគ្រោះថ្នាក់ដោយចៃដន្យ ដូចជាខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង គ្រោះថ្នាក់ចរាចរណ៍ និងឧប្បទ្ទវហេតុផ្សេងៗទៀត តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ ជៀសវាងការបញ្ជូនជនរងគ្រោះទៅសង្គ្រោះមិនបានត្រឹមត្រូវ ជាហេតុធ្វើឱ្យជនរងគ្រោះមានសភាពកាន់តែធ្ងន់ធ្ងរឈានដល់ការបាត់បង់ជីវិត ដោយសារមិនមានអ្នកយល់ដឹងពីរបៀបក្នុងការសង្រ្គោះបឋមមុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនទៅកាន់មន្ទីរពេទ្យ។
    ការថ្លែងឡើងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងកម្មពិធីបើកពិធីផ្សព្វផ្សាយស្ដីពី “វិជ្ជាសង្រ្គោះបឋម ជូនដល់មន្ត្រី និងបុគ្គលិក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ នៅសាលប្រជុំករុណា នៃ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ។
    សូមរំលឹកថានៅឆ្នាំ២០២៣ កន្លងទៅក្រុមគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម នៃ ប.ស.ស. បានចុះអប់រំផ្សព្វផ្សាយអំពីវិជ្ជាសង្គ្រោះបឋម ជូនដល់កម្មករនិយោជិតតាមបណ្តារោងចក្រ សហគ្រាសបានចំនួន ៥៨លើក ដោយមានអ្នកចូលរួមសរុប ៤០៨៤នាក់ ស្រី ២៧៤២នាក់ ផងដែរ៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.