Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការអនុវត្តផ្នែកសោធនសម្រាប់បុគ្គលនៃវិស័យសាធារណៈ”

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានចូលរួមអមដំណើរ ឯកឧត្តម ស៊ុ សោភ័ណ រដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រជុំពិភាក្សា ត្រួតពិនិត្យ លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធី នៃការអនុវត្តផ្នែកសោធនសម្រាប់បុគ្គលនៃវិស័យសាធារណៈ” ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
    កិច្ចប្រជុំពិភាក្សានាព្រឹកនេះ មានការអញ្ជើញចូលរួមពីស្ថាប័នពាក់ព័ន្ធរួមាន៖ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម, តំណាងក្រសួងមុខងារសាធារណៈ, តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនានា សរុបប្រមាណ ៣០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.