Mail |
  • ភាសាខ្មែរ
  • English
  • សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលេីកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី រួមទាំងថ្នាក់ដឹកនាំ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជេីញចូលរួមពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលេីកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ ។
    នារសៀលថ្ងៃដដែល ឯកឧត្តមអគ្គនាយក ប.ស.ស. ស្តីទី អញ្ជើញធ្វើបទបង្ហាញស្តីពីលទ្ធផលការងារសម្រេចបានឆ្នាំ២០២៣ ដោយបញ្ជាក់ថា៖ សម្រាប់ឆ្នាំ២០២៤នេះ ប.ស.ស. នឹងបន្តពង្រីកការផ្សព្វផ្សាយអំពីរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តដល់មន្ត្រីរាជការ តាមក្រសួងស្ថាប័ន, បន្តជំរុញការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍របបសន្តិសុខសង្គមគ្រប់រូបភាព និងគ្រប់ទម្រង់ប្រកបដោយភាពប្រទាក់ក្រឡាគ្នា, សិក្សារៀបចំ និងបង្កើតក្រុមការងារសម្របសម្រួលចុះបញ្ជីចល័តនៅតាមទីប្រជុំជន, ផ្សារ និងបន្តពង្រឹងព្រមទាំងបង្កើនគុណភាព ប្រសិទ្ធភាពនៃការផ្តល់សេវាមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. ដែលជាការចាំបាច់បំផុត។
    សន្និបាតនាឱកាសនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមានការអញ្ជេីញចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាងអភិបាល នៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំក្រោមឱវាទ ក្រសួង មន្ទីរ ស្ថាប័ន អង្គការ និងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណជា ៦០០នាក់។
    សន្និបាតនាឱកាសនេះក៏មានការធ្វេីបទបង្ហាញពីលទ្ធផលការងារសម្រេចបានឆ្នាំ២០២៣ និងបញ្ហាប្រឈមព្រមទាំង លេីកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៤ ពីបណ្ដាអង្គភាពក្រោមឱវាទរបស់ខ្លួនផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.