Mail |
  • ភាសាខ្មែរ
  • English
  • ប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា បេីកកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តកណ្ដាល លេីវិស័យ៤ ដែលទទួលបន្ទុក

    (កណ្ដាល)៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ប៉ែន នរៈវុធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស ស្ដីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចូលរួមអមដំណេីរជាមួយប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ប្រជុំពិភាក្សាការងារជាមួយ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកណ្ដាល លេីវិស័យចំនួន ៤ រួមមាន៖សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី ។
    កិច្ចប្រជុំនេះ ដឹកនាំដោយលោកជំទាវ ឡោក ខេង ប្រធានកម្មការទី៨ នៃរដ្ឋសភា ទទួលបន្ទុក ៤វិស័យ ខាងលេី ដេីម្បីស្វែងយល់អំពីប្រសិទ្ធភាពការងារនៃការអនុវត្តច្បាប់ និងគោលនយោបាយនានាពាក់ព័ន្ធនឹងវិស័យទាំងបួន ដែលរដ្ឋបាលខេត្តកណ្ដាលអនុវត្តកន្លងមក និងជំរុញបន្ថែម លេីការងារវិស័យទាំង៤នេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លេីយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.