Mail |
  • ភាសាខ្មែរ
  • English
  • សិក្ខាសាលាស្ដីពីការឆ្លុះបញ្ចាំងការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការពង្រឹងសមត្ថភាពការអនុវត្តការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

    (កំពង់ចាម)៖ ក្រោមការចាត់តាំងពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងសិក្ខាសាលា ស្តីពីការឆ្លុះបញ្ចាំងការ អនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការពង្រឹងសមត្ថភាពការអនុវត្តការងារអត្តសញ្ញាណកម្ម គ្រួសារក្រីក្រ ក្រោមអធិបតីឯកឧត្តម ទុយ ស៊ីនណា រដ្ឋលេខាធិការក្រសួងផែនការ នៅសាលប្រជុំមន្ទីរផែនការ ខេត្តកំពង់ចាម។
    សិក្ខាសាលានាព្រឹកនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ ២៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីចែករំលែកនូវបញ្ហានានា នៅតាមបណ្តាមូលដ្ឋាន របស់អ្នកប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលបានជួបប្រទះនាពេលកន្លងមក ជូនមន្ត្រីមន្ទីរផែនការរាជធានី-ខេត្ត ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ ក្នុងន័យធានាប្រសិទ្ធភាពដល់ដំណើរការនីតិវិធីនានា ក៏ដូចជាការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៅតាមភូមិ ឃុំ សង្កាត់ ប្រកបដោយភាពត្រឹមត្រូវ និងច្បាស់លាស់ ដែលជាកិច្ចខិតខំប្រឹងប្រែងបន្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រនៅទូទាំងប្រទេស។
    តាមរយៈសិក្ខាសាលានេះ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក៏ជាអ្នកប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយក្នុងនោះក៏មានមន្រ្ដីជំនាញចូលរួមធ្វើបទបង្ហាញពីសកម្មភាពកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពេលអនុវត្តកន្លងមកផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.