Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. អញ្ជើញផ្ដល់កិច្ចសម្ភាសន៍ស្ដីពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម នៅអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្ដិសុខសង្គម និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញផ្ដល់កិច្ចសម្ភាសន៍អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ក្នុងកម្មវិធី “អត្ថប្រយោជន៍អ្នក” ដែលកម្មវិធីនេះរៀបចំឡើងដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហការផ្សព្វផ្សាយដោយអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (ទទក) ដើម្បីចែករំលែកចំណេះដឹងបន្ថែមអំពីនីតិវិធីនៃការចុះបញ្ជី ការបង់ភាគទាន និងការទទួលបានអត្ថប្រយោជន៍របបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ។
    ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា នាព្រឹកនេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង បានសំណូមដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបររកស៊ីដោយខ្លួនឯង ឬអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. សូមឱ្យមានការជឿជាក់លើ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការធានារ៉ាប់រងផ្នែកថែទាំសុខភាព និងអញ្ជើញមកចុះបញ្ជីជាមួយ ប.ស.ស. ដោយស្ម័គ្រចិត្ត ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល ប៉ុណ្ណោះក្នុងមួយខែ ដែលនេះជាការរួមចំណែកកាត់បន្ថយការចំណាយរបស់បងប្អូន នៅពេលបងប្អូនមានបញ្ហាសុខភាព និងគ្រោះថ្នាក់ផ្សេងៗដែលកើតមានឡើងដោយយថាហេតុ។
    សូមបញ្ជាក់ថា សម្រាប់បទសម្ភាសន៍លំអិតជាផ្លូវការ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារងចាំតាមដានទស្សនាតាមរយៈការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ជាតិកម្ពុជា ក្នុងកម្មវិធី “អត្ថប្រយោជន៍អ្នក” ដែលនឹងចាក់ផ្សាយនៅដើមខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.