Mail |
  • ភាសាខ្មែរ
  • English
  • បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យលើរបាយការណ៍បឋម ស្តីពីការវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្តីទី នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំនិត្យ ពិភាក្សា និងផ្តល់ធាតុចូល និងមតិយោបល់ លើរបាយការណ៍បឋមស្តីពីការវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម។
    របាយការណ៍ខាងលើនេះ ត្រូវបានរៀបចំឡើងដើម្បីធ្វើការវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបបសន្តិសុខសង្គម ដោយផ្តោតទៅលើស្ថានភាពហិរញ្ញវត្ថុផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ក្នុងគោលបំណងដើម្បីធានានិរន្តរភាពនៃរបបសន្តិសុខសង្គមទាំង ៣ផ្នែក។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សានេះដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការដឹកនាំក្រុមការងារបច្ចេកទេសសម្រាប់ការវាយតម្លៃហានិភ័យហរិញ្ញវត្ថុរបបសន្តិសុខសង្គម និងមានការចូលរួមពីមន្រ្តីជំនាញនៃ ប.ស.ស តំណាងអង្គការអន្តរជាតិខាងការងារ និងតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម សរុបប្រមាណជាង ៣០នាក់ តាមរយៈប្រព័ន្ធ Zoom៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.