Mail |
  • ភាសាខ្មែរ
  • English
  • សាធារណៈរដ្ឋកូរ៉េ នឹងផ្តល់គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា សម្រាប់សមាជិក ប.ស.ស.

    (ភ្នំពេញ)៖ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នេះ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃអង្គភាពសុខុមាលភាពនិងសំណងគ្រោះថ្នាក់ការងារ ដឹកនាំដោយលោកស្រី CHOI Hea eun (ឆ្វេ ហេ អឺន) អនុប្រធានជាន់ខ្ពស់នៃការិយាល័យសហប្រតិបត្តិការអភិវឌ្ឍន៍ នៃសាធារណរដ្ឋកូរ៉េ ។
    ក្នុងជំនួបសម្តែងការគួរសមខាងលើនេះ ឯកឧត្តម ម៉េង ហុង តំណាង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា និងលោកស្រី CHOI Hea eun (ឆ្វេ ហេ អឺន) តំណាងភាគីកូរ៉េ បានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក៏ដូចជាការអនុវត្តរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារនៅសាធារណៈរដ្ឋកូរ៉េ ជាពិសេស វឌ្ឍនភាពនៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាងសមត្ថភាពរបស់មន្រ្តីជំនាញ ប.ស.ស. ពាក់ព័ន្ធនឹងការផ្តល់សេវាស្តារនីតិសម្បទាជូនដល់សមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាពខ្ពស់។
    នៅក្នុងជំនួបខាងលើ ឯកឧត្តម ម៉េង ហុង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី CHOI Hea eun (ឆ្វេ ហេ អឺន) និងគណៈប្រតិភូ នៃអង្គភាពសុខុមាលភាពនិងសំណងគ្រោះថ្នាក់ការងារ នៃសាធារណៈរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ក្នុងការកសាងផែនការមេផ្នែកស្តារនីតិសម្បទារយៈពេល ៥ឆ្នាំ របស់ ប.ស.ស.។
    គួរបញ្ជាក់ឱ្យដឹងថា សម្រាប់ដំណើរទស្សនកិច្ចសិក្សារយៈពេល ៤ថ្ងៃរបស់គណៈប្រតិភូ នៃសាធារណរដ្ឋកូរ៉េនៅកម្ពុជា ដែលដឹកនាំដោយលោកស្រី CHOI Hea eun (ឆ្វេ ហេ អឺន) ក្នុងគោលបំណងដើម្បីសិក្សាសមិទ្ធិលទ្ធភាព នៃគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការសម្រាប់ការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទាសម្រាប់សមាជិក ប.ស.ស.៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.