Mail |
  • ភាសាខ្មែរ
  • English
  • កិច្ចប្រជុំលើកទី១របស់គណៈកម្មការសម្របសម្រួលគម្រោង ស្តីពី “ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ (A4S)” និងគម្រោង “ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (FEXTE)”

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង A4S និង FEXTE បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី១ របស់គណៈកម្មការសម្របសម្រួលគម្រោង ស្តីពី “ការពង្រីករបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ (A4S)” និងគម្រោងស្តីពី “ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម ( FEXTE)” ដែលមានការចូលរួមពី លោកអនុប្រធាន និងលោក-លោកស្រី ជាសមាជិកគណៈកម្មការសម្របសម្រួលគម្រោង, តំណាងអង្គការហ្គ្រេត (GRET), តំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងអង្គការអន្តរជាតិខាងការងារ (ILO)។
    ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការ បានបញ្ជាក់ថា៖ តាមរយៈកិច្ចសហការរវាង ប.ស.ស. និងអង្គការហ្គ្រេត ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) គម្រោងស្តីពីកិច្ចគាំពារសង្គមផ្នែកនវានុវត្តន៍សម្រាប់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (SPIN Project) ដល់ប្រជាជនគោលដៅចំនួន២ គឺទី១. អ្នកបើកម៉ូតូរ៉ឺម៉ក និងទី២. អ្នកបម្រើក្នុងផ្ទះ នៅរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ដោយជោគជ័យតាមផែនការដែលគ្រោងទុក និងក្នុងពេលថ្មីនេះ ប.ស.ស. និងអង្គការហ្គ្រេត ក៏បានសហការគ្នាបន្ថែមក្នុងការអនុវត្តគម្រោងចំនួនពីរខាងលើបន្ថែមទៀត ដែលមានសុពលភាពរយៈពេល ២ឆ្នាំផងដែរ។
    ក្នុងកិច្ចប្រជុំពិភាក្សានេះ ភាគីពាក់ព័ន្ធបានពិនិត្យ និងពិភាក្សារាល់ផែនការសកម្មភាពពាក់ព័ន្ធនានា សម្រាប់អនុវត្តគម្រោងទាំងពីរនេះ ជាពិសេសផ្តោតទៅលើចំណុចសំខាន់ៗដែលរួមមាន៖ ពិនិត្យវាយតម្លៃអំពីដំណើរការនៃគម្រោងសាកល្បង SPIN និងសកម្មភាពចាប់ផ្តើមនៃគម្រោង A4S, ពិនិត្យអំពីការវាយតម្លៃចុងក្រោយ និងស្នើអនុសាសន៍សម្រាប់អនុវត្តគម្រោង A4S, ពិនិត្យផែនការសកម្មភាពសម្រាប់អនុវត្តគម្រោង A4S និងពិភាក្សាជំហានបន្ទាប់ ,ពិនិត្យសំណើគម្រោង FEXTE និងពិភាក្សាជំហានបន្ទាប់។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំលើកទី១ របស់គណៈកម្មការសម្របសម្រួលគម្រោងខាងលើនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃទីស្នាក់ការកណ្តាល ប.ស.ស. ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ប.ស.ស., តំណាងអង្គការហ្គ្រេត, តំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍, តំណាងអង្គការអន្តរជាតិខាងការងារ សរុបប្រមាណជាង ២០រូប។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.