Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. ដឹកនាំក្រុមការងារជំនាញចូលរួមប្រជុំពិភាក្សាការងារជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានដឹកនាំក្រុមការងារជំនាញជួបប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម លើការអនុវត្តកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ។
    តាមសំណើរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ និងពិនិត្យលើយន្ដការអនុវត្តនៅគ្រប់ដំណាក់កាលនៃវដ្ដកម្មវិធីនេះ។
    ដើម្បីបង្ហាញការអនុវត្តការងារលើការផ្ដល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលកន្លងមក តំណាង ប.ស.ស. ក៏បានបង្ហាញពីវឌ្ឍនៈភាព រយៈពេលជាង ១ខែ នៃការចុះឈ្មោះសមាជិក ប.ស.ស. ចូលក្នុងប្រព័ន្ធ ការផ្ដល់ប្រាក់ឧបត្ថម្ភ ក៏ដូចជានីតិវិធីផ្សេងៗ ដែលជាដំណាក់កាលនៃការទទួលបានប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ព្រមទាំងលំហូរប្រព័ន្ធការងារលើការអនុវត្តកម្មវិធីនេះ និងបញ្ហាប្រឈមផ្សេងៗដែលបានជួបប្រទះកន្លងមក ដល់ភាគីពាក់ព័ន្ធផងដែរ។
    កិច្ចប្រជុំខាងលើប្រពឹ្រត្តទៅនៅសាលប្រជុំនាយកដ្ឋាន ស.អ ទីស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីក្រុមកិច្ចការច្បាប់នៃ ប.ស.ស. និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមសរុបប្រមាណជាង ៣០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.