ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់លើ “ការសិក្សាស្រាវជ្រាវស្តីពីតម្រូវការគាំពារសង្គមនិងលទ្ធភាពបង់ភាគទានរបបសន្តិសុខសង្គមរបស់កសិករខ្នាតតូចក្នុងប្រទេសកម្ពុជា”។
សិក្ខាសាលាខាងលើ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវជូនដល់អ្នកពាក់ព័ន្ធ ដោយក្នុងនោះរួមមានមន្ត្រីរាជរដ្ឋាភិបាល ម្ចាស់ជំនួយ អង្គការសង្គមស៊ីវិល និងតំណាងកសិករ ព្រមទាំងដៃគូរអភិវឌ្ឍន៍ ដើម្បីបង្ហាញពីរបកគំហើញ និង មតិយោបល់បន្ថែម ពី អង្គ សិក្ខា សា លា នេះ ដែលជាធាតុចូលដ៏សំខាន់ក្នុងការ បង្កើតយុទ្ធសាស្រ្តនា ពេល អនាគត ធ្វើយ៉ាងណាឱ្យការចូលរួមរបស់កសិករខ្នាតតូចទៅក្នុងរបបសន្តិសុខសង្គមកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា៖សិក្ខាសាលាខាងលើរៀបចំឡើងដោយអង្គការ អុកស្វាម នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ ដោយមានវត្តមានចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និង ម្ចាស់ជំនួយប្រមាណជាង១០០នាក់៕