Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោង ស្តីពី ការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការអន្តរជាតិខាងការងារ (ILO) លើគម្រោង ស្តីពី ការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម តាមប្រព័ន្ធអនឡាញ (ZOOM Meeting) ។
    កិច្ចប្រជុំពិភាក្សាខាងលើនេះ មានគោលបំណងដើម្បីពិភាក្សាអំពីការកំណត់នូវចំណុចពាក់ព័ន្ធនឹងប្រតិបត្តិការ និងរចនាសម្ព័ន្ធរបស់ ប.ស.ស. និងចំណុចជាអាទិភាពរបស់ ប.ស.ស. ដែលពាក់ព័ន្ធនឹងគម្រោង ស្តីពី ការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ រៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានវត្តមានអញ្ជើញចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO) , ទីប្រឹក្សាគម្រោង និងថ្នាក់ដឹកនាំ ប.ស.ស. សរុបប្រមាណ ១៥រូប។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.