Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញផ្តល់កិត្តិយសជាវាគ្មិនក្នុងកិច្ចសម្ភាសន៍ « វែកញែកជាមួយសុភ័ក្រ ” របស់ស្ថានីយ៍ទូរទស្សន៍ CNC និង CBS Digital

    ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម អញ្ជើញផ្តល់កិត្តិយសជាវាគ្មិន ក្នុងកិច្ចសម្ភាសន៍ « វែកញែកជាមួយសុភ័ក្រ ” របស់ស្ថានីយ៍ទូរទស្សន៍ CNC និង CBS Digital ក្រោមប្រធានបទ ” តើមានប្រជាពលរដ្ឋកម្ពុជាចំនួនប៉ុន្មាននាក់ហើយ បានប្រើប្រាស់នូវរបបសន្តិសុខសង្គម? ” ។
    ឯកឧត្តមបណ្ឌិតបានថ្លែងថា ប្រព័ន្ធសន្តិសុខសង្គមធានាបាននូវសន្តិសុខប្រាក់ចំណូលរបស់សមាជិក ប.ស.ស. ដោយសារការឈឺថ្កាត់ មាតុភាព គ្រោះថា្នក់ការងារ និកម្មភាព ពិការភាព ជរាភាព និងមរណភាព ដោយធានាថាគ្មានប្រជាពលរដ្ឋណាម្នាក់ស្ថិតនៅក្រៅការគាំពារនោះទេ។
    ឯកឧត្តមបណ្ឌិតបានថ្លែងបន្តថាគិតត្រឹមដើមខែសីហា ឆ្នាំ២០២៣នេះ ប.ស.ស. បានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាល ទាំងរដ្ឋ និងឯកជន ចំនួន ១ ៥១៦មូលដ្ឋាន ដែលមានសមាជិកទៅទទួលសេវាថែទាំសុខភាពជិត ១៥លាន ដង.នាក់ ក្នុងនោះសមាជិកជាស្រ្តី ជាង ១០,៥ លាន ដង.នាក់ បើគិតចាប់ពីពេលអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នៅឆ្នាំ២០១៦។ បច្ចុប្បន្ន ប.ស.ស. មានសមាជិក ទាំងវិស័យសាធារណៈ វិស័យឯកជន និងបុគ្គលស្វ័យនិយោជន៍ មានប័ណ្ណសមាជិកមានសុពលភាពចំនួន ១ ៩៤២ ១០៧នាក់ ក្នុងនោះក៏មានបុគ្គលស្វ័យនិយោជន៍ បានចុះបញ្ជី និងបានបង់ភាគទានដោយស្ម័គ្រចិត្តមក ប.ស.ស. ចំនួន ១៨ ៩៨៧នាក់ផងដែរ។
    ឯកឧត្តមបណ្ឌិតក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែល ប្រកបរបររកស៊ីដោយខ្លួនឯងទាំងអស់ចូលរួមសាកល្បងចុះបញ្ជីជាមួយ ប.ស.ស. តាមរបបបង់ភាគទានស្ម័គ្រចិត្ត ដែលយើងកំពុងសាកល្បងនេះ ដើម្បីទទួលបាននូវសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត និងទទួលបានអត្ថប្រយោជន៍ផ្សេងៗពី ប.ស.ស. ផងដែរ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.