Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាលេីសេចក្តីព្រាងអនុក្រឹត្យស្តីពី “លក្ខខណ្ឌបែបបទ និងនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត”

    ភ្នំពេញ៖នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពី “លក្ខខណ្ឌបែបបទ និងនីតិវិធីនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានអញ្ជើញចូលរួមពី ក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ជាច្រើនរូប ផងដែរ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ។
    កិច្ចប្រជុំ ពិភាក្សាខាងលើធ្វើឡើងដេីម្បីប្រមូលយកនូវធាតុចូលសំខាន់ៗ ដែលទទួលបានពីស្ថាប័នពាក់ព័ន្ធ ដោយពិភាក្សាអោយស៊ីជម្រៅទៅលេីជំពូក និងមាត្រានីមួយៗដែលមានក្នុងលិខិតបទដ្ឋានខាងលេីនេះ ដេីម្បីឲ្យមានភាពល្អិតល្អន់ផងដែរ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.