Mail |
  • ភាសាខ្មែរ
  • English
  • “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” ត្រូវបានបើកកិច្ចប្រជុំពិភាក្សាលើកដំបូងនាព្រឹកនេះ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣ អង្គការអន្តរជាតិខាងការងារ (ILO) ទីប្រឹក្សាគម្រោង និង បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានបើកកិច្ចប្រជុំពិភាក្សារួមគ្នាលើកដំបូង ស្តីពី “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” ដែលកិច្ចប្រជុំពិភាក្សាដ៏សំខាន់ខាងលើនេះ មានគោលបំណងដើម្បី (១) ណែនាំទីប្រឹក្សាថ្នាក់ជាតិ និងទីប្រឹក្សាអន្តរជាតិសម្រាប់អភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម, (២) ធ្វើបទបង្ហាញអំពីវិធីសាស្ត្រការងារ និងផែនការនៃការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម, (៣) ពិនិត្យ និងពិភាក្សាអំពីតម្រូវការទិន្នន័យ និងព័ត៌មានសម្រាប់ជាធាតុចូលក្នុងការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម និង(៤) ផែនការការងារជំហានបន្ទាប់។
    កិច្ចប្រជុំពិភាក្សាខាងលើនេះ គឺជាកិច្ចប្រជុំដំបូង ដែលអាចប្រមូលនូវធាតុចូលសំខាន់ៗសម្រាប់គាំទ្រលើការរៀបចំ “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ និងមានប្រសិទ្ធភាព ដែលអាចជួយដល់ ប.ស.ស. ក៏ដូចជានិយ័តករសន្តិសុខសង្គម លើការអនុវត្តកិច្ចការងាររបស់ខ្លួនពាក់ព័ន្ធទៅនឹងការគ្រប់គ្រងហានិភ័យសន្តិសុខសង្គមផងដែរ ដែលគម្រោងខាងលើនេះ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ និយ័តករសន្តិសុខសង្គម។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ រៀបចំដោយអង្គការអន្តរជាតិការងារ ( ILO ) ដោយមានវត្តមានអញ្ជើញចូលរួមពីភាគីតំណាង ប.ស.ស. ដឹកនាំដោយឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ភាគីតំណាងអង្គការអន្តរជាតិខាងការងារ ( ILO ) និងភាគីតំណាងក្រុមទីប្រឹក្សាគម្រោង សរុបប្រមាណ ១៨រូប តាមរយៈប្រព័ន្ធអនឡាញ (ZOOM )៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.