Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាបន្តលើ ការផ្តល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ

    ភ្នំពេញ៖នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាបន្តលើ ការផ្តល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានអញ្ជើញចូលរួមពីក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ។
    កិច្ចប្រជុំ ពិភាក្សាខាងលើធ្វើឡើងក្នុងគោលបំណងប្រមូលយកនូវធាតុចូលសំខាន់ៗ ឱ្យស៊ីជម្រៅទៅលេីជំពូក និងមាត្រានីមួយៗដែលមានក្នុងលិខិតបទដ្ឋានខាងលេីនេះ ដេីម្បី ធានាបាននូវការផ្តល់អត្ថប្រយោជន៍ជូនសមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ប្រកបដោយ ប្រសិទ្ធ ភាព ។

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.