Mail |
  • ភាសាខ្មែរ
  • English
  • ក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាលើ ការផ្តល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ

    ភ្នំពេញ៖នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម និងជាប្រធានក្រុមការងារកិច្ចការច្បាប់ នៃ ប.ស.ស. បានដឹកនាំក្រុមការងារកិច្ចការច្បាប់ ប.ស.ស. ចូលរួមកិច្ចប្រជុំពិភាក្សាលើ ការផ្តល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានវត្តមានអញ្ជើញចូលរួមពី ក្រុមការងារកិច្ចការច្បាប់ នៃបេឡាជាតិសន្តិសុខសង្គម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ ដែលប្រព្រឹត្តទៅដោយផ្ទាល់នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ។
    កិច្ចប្រជុំ ពិភាក្សាខាងលើធ្វើឡើងដោយផ្តោតលេីចំណុចសំខាន់ៗចំនួន២ដែលត្រូវយកមកពិភាក្សាមានដូចជា៖១) នីតិវិធីឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតជាស្រ្តី មានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ២)ការបន្ថែមក្រុមគោលដៅរួមមានមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីកិច្ចសន្យាជាស្រ្តី មានផ្ទៃពោះ និងកូនអាយុក្រោម២ឆ្នាំ ៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.