Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. អញ្ជើញផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោល ក្នុងវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក

    (ភ្នំពេញ)៖ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស.និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគ្រូបង្គោលលើកទី២ ស្ដីពី “ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង” និងប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលជាគ្រូបង្គោល រៀបចំឡើងដោយ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា ប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ។
    ក្នុងឱកាសបិទវគ្គបណ្ដុះបណ្ដាល ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានថ្លែងថា៖ វគ្គបណ្តុះបណ្តាលដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោលលើកទី២ ស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិក្ខាកាមដែលជាគ្រូបង្គោល ក្នុងការបង្កើនសមត្ថភាព សុវត្ថិភាពចរាចរណ៍ស្តីពីវិធានការណ៍បង្ការគ្រោះថ្នាក់ចរាចរណ៍ និងជំនាញសម្របសម្រួលដើម្បីអាចបង្រៀនបន្ត ដល់កម្មករនិយោជិត និងអ្នកបើកបររថយន្តដឹកកម្មករនិយោជិត នៅតាមរោងចក្រគោលដៅ ក្នុងន័យលើកកម្ពស់សុវត្ថិភាពធ្វើដំណើររបស់កម្មករនិយោជិត។
    ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា (AIP) ដែលបានរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ព្រមទាំងក្រុមហ៊ុនសាជីវកម្ម វី អេហ្វ និងដៃគូពាក់ព័ន្ធនានា ដែលបានផ្តល់ការគាំទ្រ ក្នុងគោលបំណងចូលរួមចំណែកបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ជាពិសេសគ្រោះថ្នាក់ចរាចរណ៍លើកម្មករនិយោជិតឱ្យស្ថិតនៅកម្រិតទាបបំផុត។
    ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានផ្ដល់កិត្តិយសប្រគល់វិញ្ញាបនបត្រដល់គ្រូបង្គោលដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះ និងជំរុញដល់គ្រូបង្គោលដែលមានវត្តមានចូលរួមនាឱកាសនេះ ត្រូវបន្ដយកចិត្តទុកដាក់ និងចែករំលែកចំណេះដឹងដែលទទួលបានដល់អ្នកបើកបរ ក៏ដូចជាកម្មករនិយោជិតឱ្យចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍លើមធ្យោបាយធ្វើដំណើររបស់កម្មករនិយោជិតតាមគ្រប់រូបភាព ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យធ្លាក់មកនៅកម្រិតទាបបំផុត។

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.