(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉េង ហុង អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តរបបសន្តិសុខសង្គម សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិក ធ្វើការតាមផ្លូវអាកាសនិងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ ជូនដល់សម្ព័ន្ធសមាគមទេសចរណ៍កម្ពុជា។
ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលខាងលើ ឯកឧត្តមអគ្គនាយករង បានស្នើដល់អង្គពិធីទាំងមូល មេត្តាយកចិត្តទុកដាក់ ពិសេសប្រតិបត្តិតាមអង្គទាំង៤ “ស្តាប់ គិត កត់ត្រា សួរ” ទៅកាន់មន្រ្តីជំនាញ ដែលជាគ្រូឧទ្ទេស ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ ដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋាន និងអាចយកទៅផ្សព្វផ្សាយបន្តបានប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថាៈ វគ្គបណ្តុះបណ្តាលខាងលើប្រព្រឹត្តទៅ នៅសាលប្រជុំករុណា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក តំណាងសម្ព័ន្ធសមាគមទេសចរណ៍កម្ពុជា ប្រមាណជាង ៨០នាក់៕