Mail |
  • ភាសាខ្មែរ
  • English
  • ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើគម្រោង ស្តីពី ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបស់ ប.ស.ស.

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំនាយកដ្ឋានជំនាញចូលរួមកិច្ចប្រជុំពិភាក្សាលើគម្រោង ស្តីពី ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបស់ ប.ស.ស. ជាមួយអង្គការអន្តរជាតិខាងការងារ (ILO)។
    កិច្ចប្រជុំពិភាក្សាខាងលើនេះ ផ្ដោតលើចំណុចសំខាន់ចំនួន២ ដូចខាងក្រោម៖
    ១. ណែនាំអំពីគោលដៅ និងផែនការបេសកកម្មនៃគម្រោង ស្តីពី ការវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបស់ ប.ស.ស.
    ២. ពិនិត្យ និងពិភាក្សាអំពីការបង្កើតគណៈកម្មការដឹកនាំ និងក្រុមការងារបច្ចេកទេសសម្រាប់ដឹកនាំគម្រោងវាយតម្លៃហានិភ័យហិរញ្ញវត្ថុរបស់ ប.ស.ស.។
    សូមបញ្ជាក់ថា៖ កិច្ចប្រជុំពិភាក្សាខាងលើ ប្រព្រឹត្តទៅនៅសាលប្រជុំនាយកដ្ឋាន ស.អ នៃស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ប.ស.ស. ប្រមាណជាង ២០រូប៕

    មជ្ឈមណ្ឌលព័ត៌មាន ១២៨៦

    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    • ២១,៤៣០ សហគ្រាស
    • ចំនួនសមាជិកសរុប ៣,​១២០,២០៨ នាក់
    • ចំនួនសមាជិកស្រីសរុប ១,៧៩៨,៥១០ នាក់
    ទំព័របណ្ដាញសង្គម ប.ស.ស.