Mail |
  • ភាសាខ្មែរ
  • English
  • ប.ស.ស. បានរៀបចំវគ្គបណ្តុះបណ្តាល ជូនដល់សហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ លោក លៀង ពន្លក ប្រធាននាយកដ្ឋានគោលនយោបាយសន្តិសុខសង្គម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តរបបសន្តិសុខសង្គម សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិក សហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា។
    ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលខាងលេី លោកប្រធាននាយកដ្ឋាន បានស្នើដល់អ្នកចូលរួមក្នុងអង្គពិធីទាំងមូល មេត្តាយកចិត្តទុកដាក់ស្តាប់ និងលើកជាសំណួរ ដើម្បីទទួលបាននូវចំណេះដឹងជាមូលដ្ឋាន និងអាចយកទៅផ្សព្វផ្សាយបន្តបានប្រកបដោយប្រសិទ្ធ ភាពខ្ពស់។
    សូមបញ្ជាក់ថាៈ វគ្គបណ្តុះបណ្តាលខាងលើនេះ ប្រព្រឹត្តទៅ នៅសាលប្រជុំករុណា ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិក សហភាពសហជីព និងសហព័ន្ធសហជីពកម្ពុជា សរុបប្រមាណជា ៧០នាក់៕

    ប្រអប់បណ្ដឹងអនាមិក
    ព័ត៌មានសំខាន់ៗ
    ចំនួនសហគ្រាស និងកម្មករចុះបញ្ជិកា
    ទំព័របណ្ដាញសង្គម ប.ស.ស.